ព័ត៌មានសាជីវកម្ម

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៩

វិច្ឆិកា

២៥

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៩
admin admin

ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៩១.៥៥៧.១០៥.០០០ រៀល កើនជាង​ក្នុង​ត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ២០.៨០០.៩៩១.០០០ រៀល ស្មើនឹង ២៩,៤០% និង​ចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទ​ចំនួន ២៤.២៨០.៦០២.០០០ រៀល កើនឡើងចំនួន ៤.០៨៥.០៧៨.០០០ រៀល ស្មើនឹង ២០,២៣%។ សម្រាប់រយៈពេល៩ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៤២.៨៦៩.១៣៤.០០០ រៀល កើន​ចំនួន ៤២.៧៣៤.៨០៨.០០០ រៀល ស្មើនឹង ២១,៣៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ...

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ២ ឆ្នាំ ២០១៩

សីហា

២១

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ២ ឆ្នាំ ២០១៩
Sunnguon Dev. Sunnguon Dev.

ក្នុងត្រីមាសទី ២ ឆ្នំា ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨១.៧០០.២០១.០០០ រៀល កើនជាងក្នុងត្រីមាសទី ២ ឆ្នំា ២០១៨ ចំនួន ១១.៥៩២.៤៤៥.០០០ រៀល ស្មើនឹង ១៦.៥៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១.១៣៨.៦២០.០០០ រៀល ថយចុះចំនួន (១៧.៧៦៥.៨២៥.០០០) រៀល ស្មើនឹង (៩៣,៩៧%) ។ សម្រាប់រយៈពេល ៦ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៥១.៣១២.០២៩.០០០ រៀល កើនចំនួន ២១.៩៣៣.៨១៧.០០០ រៀល ស្មើនឹង ១៦,៩៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ ...

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ ២០១៩

ឧសភា

២៤

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ ២០១៩
Sunnguon Dev. Sunnguon Dev.

ក្នុងត្រីមាសទី ១ ឆ្នំា ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦៩.៦១១.៨២៨.០០០ រៀល កើនជាងក្នុងត្រីមាសទី ១ ឆ្នំា ២០១៨ ចំនួន ១០.៣៤១.៣៧២.០០០ រៀល ស្មើនឹង ១៧.៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨.៦៤៦.០១៩.០០០ រៀល កើនឡើងចំនួន ១៨.២២៧.០៣០.០០០ រៀល ស្មើនឹង ១៩០,២៤% ។ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២២.៨៧១.៧០២.០០០ រៀល ថយចុះចំនួន ៥.៣១៨.៧៨៦.០០០ រៀល ស្មើនឹង ០,៤០% និងមូលធនសរុប មានចំនួន ៦៦៥.៨៣៥.៤៥៣.០០០ រៀល កើនឡើងចំនួន ៨.៦៤៦.០១៩.០០០ រៀល ស្មើនឹង ១,៣២% ។

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០១៨

មេសា

២២

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០១៨
Sunnguon Dev. Sunnguon Dev.

ក្នុងឆ្នំា ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៧៥.៥៧៥.៦៤៥.០០០ រៀល កើនចំនួន ៤៨.១៧៧.៨១០.០០០ រៀល ស្មើនឹង ២១,១៩% បើធៀបនឹងឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៥.៥៦៨.៧៧២.០០០ រៀល កើនឡើងចំនួន ២០.៤២៩.៤៥៦.០០០ រៀល ស្មើនឹង ៨១,២៦% បើធៀបនឹង ឆ្នាំ ២០១៧ ។ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២៨.១៩០.៤៨៨.០០០ រៀល កើនឡើង ចំនួន ៤៧.៦៨០.៤៥០.០០០ រៀល ស្មើនឹង ៣,៧២% និងមូលធនសរុប មានចំនួន ៦៥៧.១៨៩.៤៣៤.០០០ រៀល កើនឡើងចំនួន ១០.៥៧៨.៨៨០.០០០ រៀល ស្មើនឹង ១,៦៣%

របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នំា ២០១៨

មីនា

០៧

របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នំា ២០១៨
Sunnguon Dev. Sunnguon Dev.

ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧៥.៤៤១.៣១៩.០០០ រៀល កើនជាងក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ ចំនួន ១២.៥៩៨.៣១៩.០០០ រៀល ស្មើនឹង ២០.០៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២.៧៤៤.២១៤.០០០ រៀល កើនឡើងចំនួន ១.១១៩.៩៤៧.០០០ រៀល ស្មើនឹង ៩,៦៣% ។ សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៧៥.៥៧៥.៦៤៥.០០០ រៀល កើនចំនួន ៤៨.១៧៧.៨១០.០០០ រៀល ស្មើនឹង ២១,១៩% បើធៀបនឹងរយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤២.២៦៣.១៧២.០០០ រៀល កើនឡើងចំនួន ១៧.១២៣.៨៥៦.០០០ រៀល ស្មើនឹង ៦៨,១២% បើធៀបនឹងរយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក