របាយការណ៍​​ប្រចាំ ត្រីមាសទី១ ​ឆ្នាំ ២០២១

ក្នុងត្រីមាសទី១ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មាន​ចំណូលសរុប​ចំនួន ៨១.២៩១.១១៣.០០០ រៀល កើនឡើងជាង​ត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៧១.៧០៧.៧៨១.០០០ រៀល ស្មើនឹង ១៣,៣៦% និង​ចំណេញ​សុទ្ធក្នុង​ការិយបរិច្ឆេទ​ចំនួន៣៦.៨០៥.២០៦.០០០រៀល កើនឡើង​ជាងត្រីមាសទី១ឆ្នំា២០២០ ចំនួន៣៥.៩៨៤.៨១១.០០០រៀល ស្មើនឹង៤៣៨៦,២៧%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៣៧៨.៧៧២.០២៩.០០០រៀល ថយចុះចំនួន ១១.០៧០.៦៧២.០០០រៀល ស្មើនឹង ០,៧៩% និងមូលធនសរុប មានចំនួន ៧៣៩.១៦៦.៦២៤.០០០រៀល កើនឡើងចំនួន ៣៦.៨០៥.២០៦.០០០រៀល ស្មើនឹង ៥,២៤%។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ ២០២១ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៥៨ ដង
២. អនុបាតចរន្តលឿន ២,២៥ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៦៧ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៤,៩៨ %
៥. អនុបាតគំលាតចំណេញដុល ១៨,៣៦ %
៦. អនុបាតគំលាតចំណេញភាព ៤៥,២៨ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៦,៧៣ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤២៩,១១ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ១ ឆ្នំា ២០២១ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១

២. SHV Port - Q1-2021-Eng

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក