របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦
នៅក្នុងត្រីមាសទី១ ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៧៤.៣៤៤.១២០.០០០ រៀល កើនឡើង ៥៩.៥៦២.៥៥៥.០០០ រៀល ស្មើនឹង ៥១,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦២.១០៥.៣១២.០០០ រៀល កើនឡើង ៥១.៥៩៧.៤៤៨.០០០ រៀល ស្មើនឹង ៤៩១,០៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៤២៤.១០៥.០៦៩.០០០ រៀល កើនឡើង ១៣៤.៨២៦.៧១៥.០០០ រៀល ស្មើនឹង ៥,៨៩% និងមូលធនសរុប មានចំនួន ១.២៨៧.១០៦.៦១៧.០០០ រៀល កើនឡើង ៦២.១០៥.៣១២.០០០ រៀល ស្មើនឹង ៥,០៧% បើធៀបនឹងដំណាច់ឆ្នាំ២០២៥ ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៣,១៨ ដង |
| ២. | អនុបាតចរន្តលឿន | ២,៩១ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៥៦ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,៨៣ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៣៥,៤៧ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៣៥,៦២ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៣៩,៥០ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៧២៤,០៧ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖