សាររបស់ឯកឧត្តមប្រធានអគ្គនាយក

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​លោក​អ្នក​ដែល​បាន​ជ្រើសរើស កសស ជា​ដៃគូរ​ក្នុង​ការប្រកប​របរ​អា​ជីវ​កម្ម ។ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​​...

សាររបស់ឯកឧត្តមប្រធានអគ្គនាយក

     យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​លោក​អ្នក​ដែល​បាន​ជ្រើសរើស កសស ជា​ដៃគូរ​ក្នុង​ការប្រកប​របរ​អា​ជីវ​កម្ម ។ ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ចែកចាយ​ឈានមុខ​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ខ្លួន កសស បាន​នឹង​កំពុង​ខិតខំ​បង្កើន​គុណភាព​សេវាកម្ម​អោយ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការបំពាក់​បន្ថែម​នូវ​គ្រឿងចក្រ​ទំនើបៗ ការពង្រឹង​សមត្ថភាព និយោជិត​កម្មករ ព្រមទាំង​ការបំពាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិ សំដៅ​បង្កើន​ល្បឿន​ប្រតិបត្តិការ និង​កាត់បន្ថយ​ហានិភ័យ​នានា ក៏​ដូច​ជា​ពេលវេលា​របស់​អតិថិជន និង​អ្នកប្រើប្រាស់​ផែ ។​

     ​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​នៅ​ចំណុច​យុទ្ធសាស្ត្រ​តាម​បណ្ដោយ ឆ្នេរសមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កសស មាន​សក្ដានុពល​ប្រសើរ​ជាងគេ ស័ក្កិសម​សម្រាប់​កំពង់ផែ​ទឹកជ្រៅ ដោយ​មាន​ទីតាំង​ស្ថិតនៅ​ជិត​ខ្សែ​សមុទ្រ​ទឹក​ជ្រៅ ចំណាយ​តិច​បំផុត​ក្នុងការ​ធ្វើ​ប្រឡាយ​នាវា​ចូល​ចត និង​ពុំ​ចាំបាច់​ចំណាយ​សម្រាប់​ការ​បូម​ស្ដារ​ជាប្រចាំ ។ ផ្អែក​លើ​កត្តា​ភូមិសាស្ត្រអំណោយផល គួបផ្សំ​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​និយោជិត​កម្មករ​ទាំងអស់​របស់ កសស ប្ដេជ្ញាចិត្ត​ត្រៀមខ្លួន ដើម្បី​ផ្ដល់​សេវាកម្ម​ប្រសើរ​បំផុត និង​ឆ្លើយតប​យ៉ាង​ទាន់​ពេលវេលា​ទៅ​នឹង​សំណូម​ពរ​របស់​អតិថិជន និង​អ្នកប្រើប្រាស់​ផែ​ដើម្បី​រួម​ដំណើរ​ឆ្ពោះទៅរក​ភាព​ជោគជ័យ​ទាំងអស់គ្នា ។​

     សូម​ចូលរួម​ជាមួយ កសស ដើម្បី​ឧត្តមភាព​នៃ​វឌ្ឍនភាព​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក និង​ដើម្បី​ការអភិវឌ្ឍន៍​សង្គម ។

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក