១ - ស្ថានីយប្រតិបត្តិការកុងតេន័រ
ការគ្រប់គ្រងកុងតេន័រ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបត់បែនដោយការទទួលខុសត្រូវដើម្បីធ្វើឲ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដែលមានគុណភាព សេវាកម្មល្អប្រសើរក៏ដូចជាការលើកកំពស់ផលិតភាពដើម្បីបំពេញតម្រូវការ ក្នុងការផ្តល់អត្ថប្រយោជន៍ព្រមទាំងតម្លៃ ដែលមានភាពប្រកួតប្រជែងដល់អតិថិជនអ្នកប្រើប្រាស់ផែ។ កសស បានបណ្តុះបណ្តាលបុគ្គលិកជំនាញក្នុងគោលបំណងប្រើប្រាស់ និងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការកុងតេន័រ (CTMS) ធ្វើឲ្យមានភាពងាយស្រួលដល់កិច្ចការគ្រប់គ្រងកុងតេន័រ ការធ្វើផែនការទីលាន ការធ្វើផែនការនាវា ក៏ដូចជាប្រតិបត្តិការផ្ទេរផ្ទុកចូលនាវា និងប្រតិបត្តិការនៅទីលានឲ្យបានទាន់ពេលវេលាជូនដល់អតិថិជន ជាពិសេសគឺការបង្កើនផលិតភាព និងកាត់បន្ថយរយៈពេលសំចតនៅផែរបស់នាវា។
• សម្បទាស្តុកកុងតេន័រ
ប្រភេទនៃសម្បទា | ទំហំ (ម២) | សមត្ថភាពសត្តុក | បរិមាណ |
- ទីលានកុងតេន័រថ្មី | ១០៣ ០០០ | ៨ ៤០០ TEUs | ០១ |
- ទីលានស្តុកសំបកកុងតេន័រ | ៤៦ ០០០ | ៣ ០០០ TEUs | ០១ |
- កុងតេន័រត្រជាក់ | ៥៤ ប្រអប់ | ០៩ ប្រអប់ភ្ជាប់ចរន្ត | |
- ឃ្លាំង រើ - រៀបទំនិញកុងតេន័រ | ៦ ០០០ | ១២ ០០០ តោន | ០១ (ឃ្លាំងលេខ ៤) |
២ - ស្ថានីយប្រតិបត្តិការទំនិញទូទៅ
កសស បានបែងចែកតំបន់ប្រតិបត្តិការរបស់ខ្លួន ដោយឡែកពីគ្នាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផលិតភាព ពិសេសជាងនេះទៀតគឺ ប្រសិទ្ធភាពការងារប្រចាំថ្ងៃ។
ជាការឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីការបង្កើនផលិតផលស្រូវ និងលើកកម្ពស់បរិមាណនាំអង្ករចេញ ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀត កសស បានរៀបចំ និងយកចិត្តទុកដាក់លើប្រតិបត្តិការនាំចេញ ផលិតផលកសិកម្មនេះ ដោយផ្តោតសំខាន់លើតម្លៃសេវាកម្ម និងផលិតភាពដើម្បីបម្រើអតិថជនឲ្យបានទាន់ពេលវេលាប្រកបដោយ គណនេយ្យភាព និងភាពជឿទុកចិត្តបាន។
• សម្បទាស្តុកទំនិញទូទៅ
ប្រភេទនៃសម្បទា | ទំហំ (ម២) | សមត្ថភាពសត្តុក | បរិមាណ |
- ឃ្លាំងស្តុកទំនិញ | ៣៦ ០០០ | ៧២ ០០០ តោន | ០៥ ខ្នង |
- ទីលានស្តុកទំនិញ | ៤៥ ០០០ | ៩០ ០០០ តោន |