របាយការណ៍​​ប្រចាំ ត្រីមាសទី២ ​ឆ្នាំ ២០២១

ក្នុងត្រីមាសទី២ឆ្នំា២០២១  កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មាន ចំណូលសរុបចំនួន ៨៥.៨៥៧.៥៥៤.០០០រៀល កើនជាងក្នុងត្រីមាសទី២  ឆ្នំា២០២០ ចំនួន ១០.២៣១.៩៣៧.០០០រៀល ស្មើនឹង១៣,៥៣% និងចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទចំនួន ១៤.០៧៥.៩៦៧.០០០រៀល កើនឡើងចំនួន៥.៧៣៥.៨៤៣.០០០រៀល ស្មើនឹង ៦៨,៧៧%។   សម្រាប់​រយៈពេល​៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូល​សរុបចំនួន ១៦៧.១៤៨.៦៦៧.០០០ រៀល កើនឡើងចំនួន១៩.៨១៥.២៦៩.០០០ រៀល ស្មើនឹង ១៣,៤៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ និង​ចំណេញសុទ្ធ​ក្នុង​ការិយបរិច្ឆេទ​ចំនួន ៥០.៨៨១.១៧៤.០០០រៀល កើនឡើងចំនួន ៤១.៧២០.៦៥៥.០០០ រៀល ស្មើនឹង ៤៥៥,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៦.៦០៨.៩០៣.០០០រៀល កើនឡើងចំនួន ៦.៧៦៦.២០២.០០០រៀល ស្មើនឹង ០,៤៩% និងមូលធនសរុប មានចំនួន ៧៤១.០៦៧.៩៤៣.០០០រៀល កើនឡើងចំនួន ៣៨.៧០៦.៥២៥.០០០រៀល ស្មើនឹង ៥,៥១%

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២១ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៤០ ដង
២. អនុបាតចរន្តលឿន ២,១០ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,០១ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១,៩០ %
៥. អនុបាតគំលាតចំណេញដុល ២៧,១៤ %
៦. អនុបាតគំលាតចំណេញភាព ១៦,៣៩ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៧,៦៧ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៦៤,១១ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ២ ឆ្នំា ២០២១ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១

២. Financial Statement Q2-2021-Eng

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក