របាយការណ៍​​ប្រចាំ ត្រីមាសទី៣ ​ឆ្នាំ ២០២១

ក្នុងត្រីមាសទី៣ឆ្នំា២០២១  កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មាន ចំណូលសរុបចំនួន៨៧.៥២៣.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣  ឆ្នំា២០២០ ចំនួន៧.១៧៦.៦៤៦.០០០រៀល ស្មើនឹង៨,៩៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៨.៣១៩.៦២២.០០០រៀល កើនឡើងចំនួន១១.៧៤៥.០៦៥.០០០រៀល ស្មើនឹង ១៧៨,៦៤%។   សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៥៤.៦៧២.២៤៨.០០០ រៀល កើនឡើងចំនួន២៦.៩៩១.៩១៥.០០០ រៀល ស្មើនឹង ១១,៨៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៩.២០០.៧៩៧.០០០រៀល កើនឡើងចំនួន ៥៣.៤៦៥.៧២១.០០០ រៀល ស្មើនឹង ៣៣៩,៧៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៣៩៣.៥២០.៣៨០.០០០រៀល កើនឡើងចំនួន ៣.៦៧៧.៦៧៩.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៧៥៩.៣៨៧.៥៦៦.០០០រៀល កើនឡើងចំនួន ៥៧.០២៦.១៤៨.០០០រៀល ស្មើនឹង ៨,១២%។ 

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ២ ឆ្នាំ ២០២១ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៦១ ដង
២. អនុបាតចរន្តលឿន ២,២៩ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៣១ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២,៤១ %
៥. អនុបាតគំលាតចំណេញដុល ២៣,៨០ %
៦. អនុបាតគំលាតចំណេញភាព ២០,៩៣ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៦,៨២ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២១៣,៥៩ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៣ ឆ្នំា ២០២១ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

២. Financial Statement Q3-2021-Eng

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក