ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៃទីស្នាក់ការកណ្តាល
កសស៖ ព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកនិងថ្នាក់ដឹកនាំ កសស បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៃទីស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA Headquarter) ដឹកនាំដោយលោក MANIWA Taisuke ។ ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ អំពីវឌ្ឍនភាពនៃការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ដែលបច្ចុប្បន្ន JICA បានជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងនេះរួចរាល់។ សូមជម្រាបជូនថាក្រុមការងារបច្ចេកទេស នឹងចាប់ផ្តើមមកអនុវត្តការងារសិក្សារបស់ខ្លួននៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងនេះ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ២០២៦ ខាងមុខ






















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖