បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានអញ្ជើញជាអធិបតីភាព ក្នុងការធ្វើបាឋកថាស្តីពី "និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា ៖ ស្ថានភាពបច្ចុប្បន្នរបស់ សហរដ្ឋអាមេរិក ក្រោយពីការរៀបចំយន្តការប្រើប្រាស់ក្របខណ្ឌច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ការប៉ះទង្គិច នៃរលកសេដ្ឋកិច្ចចិន ២.០ និងមាគ៌ាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា" ដែលមានការចូលរួមដោយ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុក អាជីវកម្ម និងលោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុក រដ្ឋបាល-គ្រប់គ្រង តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំង ថ្នាក់ដឹកនាំ កសស មន្ត្រី នៃលេខាធិការដ្ឋាន គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម មន្ត្រីសាលាខេត្តព្រះសីហនុ មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មន្ត្រី នៃមន្ទីរ-អង្គភាពពាក់ព័ន្ធនានា និងក្រុមការងារ កសស

























ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















