កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd.

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ...

កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd.

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងក្រុមហ៊ុន CMA CGM (Cambodia) Co., Ltd. ដឹកនាំដោយ លោក Julien LECUYER នាយកបណ្តាញ APAC រួមដំណើរដោយ លោក Kaushal ROHILLA អ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន CMA CGM Cambodia ក្នុងគោលបំណងពង្រឹងបណ្តាញតភ្ជាប់ក្នុងការដឹកជញ្ជូន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹង កសស ជាពិសេសដើម្បីពិភាក្សាអំពី ការត្រៀម សម្រាប់ការបើកការតភ្ជាប់ការដឹកជញ្ជូនថ្មី នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ភ្ជាប់ពីភាគខាងត្បូង នៃប្រទេសចិន និងប្រទេសជប៉ុន មកកាន់ ប្រទេសកម្ពុជា តាមរយៈច្រក កសស

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក