របាយការណ៍ប្រចាំឆ្នាំ ២០២៥
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនឡើង ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនឡើង ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង ៣៥,៧០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.២៨៩.២៧៨.៣៨១.០០០រៀល កើនឡើង ៥១៥.៩៥៣.៧៦៤.០០០រៀល ស្មើនឹង ២៩,១០% និងមូលធនសរុប មានចំនួន ១.២២៥.០០១.៣០៥.០០០រៀល កើនឡើង ១៥៥.០៩៩.៥២៩.០០០ រៀល ស្មើនឹង ១៤,៥០%។
សូចនករសំខាន់ៗសម្រាប់របាយការណ៍ប្រចាំឆ្នាំ២០២៥ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,១៦ ដង |
| ២. | អនុបាតចរន្តលឿន | ១,៩៥ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៧,៥១ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ១៤,០៤ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៣៤,៤០ % |
| ៦. | អនុបាតគំលាតចំណេញភាព | ២៧,៦៧ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ២៩,៣៩ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២.០០៥,០៧ រៀល |
សូមអានរបាយការណ៍ប្រចាំ ឆ្នាំ២០២៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖