របាយការណ៍ប្រចាំឆ្នាំ ២០២១
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤២.៣៤៩.២២៩.០០០ រៀល កើនឡើងចំនួន ៣០.៥៣៥.៤៦០.០០០ រៀល ស្មើនឹង ៩,៧៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៣.៧០៧.៣៩០.០០០រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០ រៀល ស្មើនឹង២៥២,១៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៧.១៤៩.៦៧០.០០០រៀល កើនឡើង ចំនួន ៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង ២,៦៨% និងមូលធនសរុប មានចំនួន ៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន ៨១.៥៣២.៧៤១.០០០ រៀល ស្មើនឹង ១១,៦១%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,២៥ ដង | 
| ២. | អនុបាតចរន្តលឿន | ១,៩៤ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៦,៥៧ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ១១,៩៥ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ២៣,០៣ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ២៧,៣៧ % | 
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៧,០៤ ដង | 
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១.០៩២,៥២ រៀល | 
សូមអានរបាយការណ៍ប្រចាំ ឆ្នំា ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖