របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨
ក្នុងត្រីមាសទី ១ ឆ្នំា ២០១៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៩.២៧០.៤៥៦.០០០ រៀល កើនជាងក្នុងត្រីមាសទី ១ ឆ្នំា ២០១៧ ចំនួន ៩.៤៨៩.៤៤៨.០០០ រៀល ស្មើនឹង ១៩,០៦% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.២៦១.៧៦១.០០០ រៀល ដែលប្រាក់ខាតបានកើនឡើង ចំនួន៨.៤៨១.៦៤៩.000 រៀល ស្មើនឹង ៣០៥,០៨% បើធៀប នឹងត្រីមាសទី ១ ឆ្នាំ ២០១៧ ។ នាថ្ងៃទី ៣១ ខែ មីនា ឆ្ឆ្នំា ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៦៨.៤២១.៦៦០.០០០ រៀល ថយចុះ ចំនួន ១២.០៨៨.៣៧៨.០០០ រៀល ស្មើនឹង ០,៩៤% និងមូលធនសរុប មានចំនួន ៦៣៥.៣៤៨.៧៩៣.០០០ រៀល ថយចុះចំនួន ១១.២៦១.៧៦១.០០០ រៀល ស្មើនឹង ១,៧៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៧ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ៣,៧៦ ដង |
| ២. | អនុបាតចរន្តលឿន | ៣,៥៨ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | -០,៨៩ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | -១,៧៧ % |
| ៥. | អនុបាតគំលាតចំណេញដុល | ២៦,៧៤ % |
| ៦. | អនុបាតគំលាតចំណេញភាព | -១៩,០០ % |
| ៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៣១,៣០ រៀល |
| ៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១- របាយការណ៏ប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨ (ភាសាខ្មែរ)
២- របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨ (ភាសាអង់គ្លេស)
៣- ព័ត៌មានទាន់ពេលទម្រង់ទី ៣៣-ក ស្តីពី ការកើនឡើងនៃចំណូល ចំនួន ១៩.០៦%
៤- ព័ត៌មានទាន់ពេលទម្រង់ទី ៣៣-ខ ស្តីពី ការខាតសុទ្ធ ចំនួន ៣០៥.០៨%