របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ៤ ប្រចាំឆ្នាំ ២០២៣
ក្នុងត្រីមាសទី៤ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១០០.០៧២.៧៨០.០០០ រៀល មានការកើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ២៣.០៥៩.៩៤២.០០០ រៀល ស្មើនឹង ២៩,៩៤% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ៤.០៣២.២២០.០០០ រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០២២ ចំនួន ១៨.០៣៧.៣០១.០០០រៀល ស្មើនឹង ១២៨,៧៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង ៤៤,៩៣% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០.០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុបមានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀលស្មើនឹង ១២,៥៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,០៩ ដង | 
| ២. | អនុបាតចរន្តលឿន | ១,៨១ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,២៥ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ០,៤១ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ២១,៧១ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ៤,០៣ % | 
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៥ ដង | 
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៤៧,០១ រៀល | 
សូមអានរបាយការណ៍ប្រចាំ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖