ឋបនីយភណ្ឌនាវាចរ និងកណ្ណធារ

កសស បាន​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នាវា Vessel Traffic Management System (VTMS) និង​ពោង​សញ្ញាព្រមទាំង​ថែទាំ​ឃ្លង​នាវា...

ឋបនីយភណ្ឌនាវាចរ និងកណ្ណធារ

១ - ការគ្រប់គ្រង​នាវាចរ​

​     កសស បាន​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​នាវា Vessel Traffic Management System (VTMS) និង​ពោង​សញ្ញាព្រមទាំង​ថែទាំ​ឃ្លង​នាវា ដើម្បី​ថែរក្សា​សុវត្ថិភាព​និង​គ្រប់គ្រង​ចលនា​នាវា​ឲ្យបាន​ល្អ​ប្រសើរ ។​

២ - ព័ត៌មាន​សម្រាប់​នាំ​នាវា​ចូល​ចត​

ព័ត៌មាន​បន្ថែម​អំពី​កិច្ចការ​នាវាចរ សូមមេត្តា​ទាក់ទង​អ​ស័យដ្ឋា​ន​ដូចខាងក្រោម៖

     - ទូរស័ព្ទ៖       (៨៥៥ )៣៤ ៩៣៣ ៩៣១ / ១០ ៩៣៣ ៩៣១
     - ទូរស័ព្ទ៖       (៨៥៥ )៣៤ ៩៣៣ ៩៣១
​     ​- អ៊ី​ម៉ែ​ល៖      harbor@pas.gov.kh
     - Website៖    www.pas.gov.kh
     - ឬ​តាម​វិទ្យុទាក់ទង VHF Channel Nº16 (156.80 MHZ)
     - ម៉ោង​ការងារ ២៤​ម៉ោង​
     - Call sign (Sihanoukville Port Control)

     ​លក្ខណ​:​អាកាសធាតុ

     ​ខ្យល់មូសុង​ពី​ទិស​និរតី (SW monsoon) ចាប់ផ្តើម​ធ្លាក់​ពី​ខែ​មិថុនា​ដល់ ខែតុលា ហើយ​ខ្យល់​ម៉ូ​សុង​ពី​ទិសឥសាន (NE monsoon) ចាប់ផ្តើម​ធ្លាក់​ពី​ខែ វិច្ឆិកា​ដល់​ខែ​កុម្ភ:​ ។​

     កម្ពស់​ទឹក​មាន​គម្លាត​គ្នា ១,២០​ម ជា​មធ្យម​រវាង​ទឹកជោរ​និង​ទឹកនាច​។​

     ​ជម្រៅ​នាវា​អាច​ចូល​ចត​បាន

     - ចំណត​ផែ​ចាស់៖                  -៨,៥០​ម​
     - ចំណត​ផែ​ថ្មី៖                      -៨,៥០​ម​
     - ចំណត​ស្ថានីយ​កុងតេន័រ៖      -៨,៥០​ម​
     - ចំណត​ផែ​ប្រេង៖                 -៩,២០​ម ( ផែ​សូគីម៉ិច )
     - ចំណត​ផែ​ប្រេង៖                 -៨,៥០​ម ( ផែ​តេលា )

     តំបន់​បោះ​យុថ្កា

     ក -  តំបន់​បោះ​យុថ្កា​ទក្សិណ​ស្ថិតក្នុង​ចំណុច៖                  10º36’0N103º28’5E
     ខ -  តំបន់​បោះ​យុថ្កា​ឧត្តរ​ស្ថិតក្នុង​ចំណុច៖                     10º39’5N103º29’0E
     គ -  តំបន់​បោះ​យុថ្កា​សំរាប់​នាវា​ដឹក​ប្រេង​ស្ថិតក្នុង​ចំណុច៖  10º39’5N103º25’7E

     ​កំណត់សំគាល់​

     សមត្ថភាព​ចំណត​ផែ​សំរាប់​នាវា​ដឹក​ប្រេង​មាន​ចំណុះ​ដូចខាងក្រោម៖

     -  DWT ក្រោម​២៨,០០០​តោន​
     -  LOA តិចជាង​១៨០​ម​

៣ - ក្រុមហ៊ុន​នាវា​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​កសស​

     មាន​ក្រុមហ៊ុន​នាវាចរ​ចំនួន​១០​បាន​ចុះកិច្ចសន្យា​ជាមួយ កសស ដើម្បី​ប្រើប្រាស់​ចំណត​ផែ​ជាប្រចាំ សម្រាប់​ការផ្ទេរ​ផ្ទុក​កុងតេន័រ ក្រុមហ៊ុន​ទាំងនោះ​មាន៖ MAERSK, RCL, SITC, SAMUDERA,  EML, CMA, COSCO, KMD/HAS /TSL,  HYUNDAI & NAMYUEN YONG ។ 

៤ - មធ្យោបាយ​សម្រាប់​នាំ​នាវា​ចូល -​ ចេញ រួមមាន៖

     - នាវា​សណ្តោង    កម្លាំង ១៦០០​សេះ x ២     ចំនួន  ១ គ្រឿង​
     - នាវា​សណ្តោង    កម្លាំង  ៩៥០​សេះ x ២      ចំនួន ១ គ្រឿង​
     - នាវា​សណ្តោង    កម្លាំង ៨០០​សេះ x ២       ចំនួន ២ គ្រឿង​
     - នាវា​សណ្តោង    កម្លាំង  ៨០០​សេះ            ចំនួន ២ គ្រឿង​
     - នាវា​កណ្ណធារ    កម្លាំង  ៣៩០​សេះ           ចំនួន  ១ គ្រឿង​
     - កាណូត​ចងពួរ  កម្លាំង  ១៧៥​សេះ            ចំនួន  ១ គ្រឿង​
     - នាវា​ល្បាត        កម្លាំង  ២១០​សេះ x ២     ចំនួន  ១ គ្រឿង​

៥ - សម្បទា​សម្រាប់​នាវា​ចូល​ចត រួមមាន៖

     - ស្ថានីយ​កុងតេន័រ   ប្រវែង ៧៥០​ម       ជម្រៅ​ទឹក   -៨,៥០​ម
     - ផែ​ទំនិញ​ទូទៅ       ប្រវែង ២៩០​ម       ជម្រៅ​ទឹក    -៧,០០​ម
     - ផែ​ទេសចរ            ប្រវែង ២៩០​ម       ជម្រៅ​ទឹក    -៨,៥០​ម
     - ផែ​ប្រេង​សូគីម៉ិច    ប្រវែង ២០០​ម       ជម្រៅ​ទឹក    -៩,២០​ម
     - ផែ​ប្រេង​តេលា       ប្រវែង ២២០​ម       ជម្រៅ​ទឹក   -៨,៥០​ម
     - ផែ​ប្រេង​ថ្ម            ប្រវែង ៥៣​ម         ជម្រៅ​ទឹក    -៤,២០​ម

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក