របាយការណ៍​​ប្រចាំ​ត្រីមាសទី៤ ឆ្នាំ ២០២៥

នៅក្នុងត្រីមាសទី៤ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨៩.៩០០.២៦៦.០០០ រៀល កើនឡើង ៦៣.១៨៣.៨៩៤.០០០រៀល ស្មើនឹង ...

របាយការណ៍​​ប្រចាំ​ត្រីមាសទី៤ ឆ្នាំ ២០២៥

នៅក្នុងត្រីមាសទី៤ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨៩.៩០០.២៦៦.០០០ រៀល កើនឡើង ៦៣.១៨៣.៨៩៤.០០០រៀល ស្មើនឹង ៤៩,៨៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៧៧.៣៣៧.៦៨៦.០០០រៀល កើនឡើង ១៣.៨៥៣.៨៤៣.០០០រៀល ស្មើនឹង ២១,៨២% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។

  សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនឡើង ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនឡើង ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង ៣៥,៧០% បើប្រៀបធៀបទៅនឹងរយៈដូចគ្នាឆ្នាំ២០២៤ ។ 

  នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ២.២៨៩.២៧៨.៣៨១.០០០ រៀល កើនឡើង ៥១៥.៩៥៣.៧៦៤.០០០ រៀល ស្មើនឹង ២១,១០% និងមូលធនសរុបមានចំនួន ១.២២៥.០០១.៣០៥.០០០ រៀល កើនឡើង ១៥៥.០៩៩.៥២៩.០០០ រៀល ស្មើនឹង ១៤,៥០% បើប្រៀបធៀបទៅនឹងរយៈដូចគ្នាឆ្នាំ២០២៤ ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,១៦ ដង
២. អនុបាតចរន្តលឿន ១,៩៥ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,៣៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៦,៣១ %
៥. អនុបាតគំលាតចំណេញដុល ៣៦,២៣ %
៦. អនុបាតគំលាតចំណេញភាព ៤០,៧៣ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៤២,៥១ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩០១,៦៧ រៀល

 សូម​អាន​របាយការណ៍​ត្រីមាសទី៤ ឆ្នាំ២០២៥ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. PAS_របាយការណ៍ប្រចាំត្រីមាសទី៤_ឆ្នាំ២០២៥.pdf

២. PAS-Fourth Quarterly Report 2025.pdf

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក