របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៥
នៅក្នុងត្រីមាសទី៣ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៦៩.៤៥៥.៦៦៨.០០០ រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៤ ចំនួន ៤៨.៨៣៨.០៨៧.០០០ រៀល ស្មើនឹង ៤០,៤៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៦.៣៨២.៥៩០.០០០ រៀល កើនឡើងចំនួន ៧៤.២២០.៦១៧.០០០ រៀល ស្មើនឹង ៩៤៦,៩៣%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៤៣១.៥៥៨.២៨០.០០០ រៀល កើនឡើងចំនួន ៩៩.០៦២.៥១៩.០០០ រៀល ស្មើនឹង ២៩,៧៩% បើប្រៀបធៀបទៅនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៤.៦៤១.២៥៩.០០០រៀល កើនឡើងចំនួន ៣១.៣៩១.៤៧៣.០០០ រៀល ស្មើនឹង ៤៩,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.១១៣.៥៣២.៤៤៩.០០០ រៀល កើនឡើងចំនួន ៣៤០.២០៧.៨៣២.០០០រៀល ស្មើនឹង ១៩,១៨% និងមូលធនសរុប មានចំនួន ១.១៤៧.៦៦៣.៦១៧.០០០ រៀល កើនឡើងចំនួន ៧៧.៧៦១.៨៤១.០០០ រៀល ស្មើនឹង ៧,២៧%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៨៧ ដង |
| ២. | អនុបាតចរន្តលឿន | ២,៥៧ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៣,១៤ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៥,៧៨ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៤១,៣៨ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៣៩,១៧ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៧៧៣,៩៤ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥៦,៣៦ រៀល |
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖