ការអញ្ជើញសម្តែងការគួរសម នៃកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងមន្ត្រីកុងស៊ុលអមដំណើរ ដល់ថ្នាក់ដឹកនាំ កសស និងបងប្អូននិយោជិតកម្មករ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាពេលខាមុខ











ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            