សាររបស់ឯកឧត្តមប្រធានអគ្គនាយក

ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ២០២៥ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ...

សាររបស់ឯកឧត្តមប្រធានអគ្គនាយក

           ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ២០២៥ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងសាធារណការ-ដឹកជញ្ជូន ដែលតែងតែ ដឹកនាំនិង គាំទ្រការអភិវឌ្ឍ និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ជាបន្តបន្ទាប់។

ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។ ចំណតផែនេះត្រូវបានបំពាក់ដោយគ្រឿងចក្រផ្ទេរ-ផ្ទុកកុងតឺន័រ​ប្រភេទ QGC ចំនួន ២ គ្រឿង និងប្រភេទ RTG ចំនួន ៦ គ្រឿង ដែលបង្កើនសមត្ថភាព កសស ដល់ ១ ០០០ ០០០ TEU ក្នុងមួយឆ្នាំ។ ដោយសារកំណើនបរិមាណកុងតឺន័រឆ្លងកាត់ជាបន្តបន្ទាប់ កសស បានសម្រេចព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ពោលគឺការរៀបចំពិធីអបអរសាទរកុងតឺន័រទីមួយលានធីអ៊ីយូ (TEU) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ សមិទ្ធផលដ៏ត្រចះត្រចង់នេះបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រសិទ្ធភាពប្រតិបត្តិការរបស់ កសស

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍ និងជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ កសស ការគាំទ្រនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជាពិសេសជំហានទី ១ (NCT-1) ដែលកំពុងសាងសង់ ក៏ដូចជាជំហានទី២​ (NCT-2), ជំហានទី៣ (NCT-3) និងបន្តបន្ទាប់ ក្រោមចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា អតីតនាយករដ្ឋមន្ត្រីជប៉ុន FUMIO KISHIDA និងបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលដៅច្បាស់លាស់ក្នុងការប្រែក្លាយ កសស ទៅជាកំពង់ផែមេក្នុងតំបន់ និងលើសពីនេះ។

តាមរយៈទិសដៅនេះ កសស ប្តេជ្ញាលើកកម្ពស់គុណភាពសេវាកម្ម ដោយបង្កើនការប្រើប្រាស់បរិវត្តកម្ម ឌីជីថល និងជំរុញការតភ្ជាប់ ដើម្បីប្រែក្លាយខ្លួនទៅជាច្រកទ្វារដ៏ចម្បងសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគនៅកម្ពុជា។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរដែនដី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករនិយោជិត កសស ព្រមទាំងអតិថិជន អ្នកប្រើប្រាស់ផែ ភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានគាំទ្រ ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់     គុណភាពសេវាកម្មកំពង់ផែ។ យើងរួមគ្នាសម្រេចសមិទ្ធផលកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍ទាំងអស់គ្នាសមស្របជាច្រកសេដ្ឋកិច្ចជាតិដ៏សំខាន់បំផុត តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក