របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២២
ក្នុងត្រីមាសទី១ ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន ៩០.៣៨៣.០៥៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ៩.០៩១.៩៤១.០០០រៀល ស្មើនឹង១១,១៨% និងចំណេញសុទ្ធក្នុង ការិយបរិច្ឆេទចំនួន ៣៣.០៤១.៨៥៤.០០០រៀល ថយចុះចំនួន ៣.៧៦៣.៣៥២.០០០រៀល ស្មើនឹង ១០,២៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៨.៥២៤.៧៣៥.០០០រៀល កើនឡើងចំនួន ១.៣៧៥.០៦៥.០០០រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ៨១៦.៩៣៦.០១៣.០០០រៀល កើនឡើងចំនួន ៣៣.០៤១.៨៥៤.០០០រៀល ស្មើនឹង ៤,២២%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៣២ ដង |
២. | អនុបាតចរន្តលឿន | ២,០១ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៣១ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,០៤ % |
៥. | អនុបាតគំលាតចំណេញដុល | ១៨,១៨ % |
៦. | អនុបាតគំលាតចំណេញភាព | ៣៦,៥៦ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,១៦ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៨៥,២៣ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖