របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៩
ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩១.៥៥៧.១០៥.០០០ រៀល កើនជាងក្នុងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ២០.៨០០.៩៩១.០០០ រៀល ស្មើនឹង ២៩,៤០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៤.២៨០.៦០២.០០០ រៀល កើនឡើងចំនួន ៤.០៨៥.០៧៨.០០០ រៀល ស្មើនឹង ២០,២៣%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៤២.៨៦៩.១៣៤.០០០ រៀល កើនចំនួន ៤២.៧៣៤.៨០៨.០០០ រៀល ស្មើនឹង ២១,៣៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៤.០៦៥.២៤១.០០០ រៀល កើនឡើងចំនួន ៤.៥៤៦.២៨៣.០០០ រៀល ស្មើនឹង ១៥,៤០% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៣.២១៣.៤៨៦.០០០ រៀល កើនឡើងចំនួន ២៥.០២២.៩៩៨.០០០ រៀល ស្មើនឹង ១,៨៨% និងមូលធនសរុបមានចំនួន ៦៨១.៤៦៦.៧៨៣.០០០ រៀលកើនឡើងចំនួន ២៤.២៧៧.៣៤៩.000 រៀលស្មើនឹង ៣,៦៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ៣,០៣ ដង |
២. | អនុបាតចរន្តលឿន | ២,៨៣ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៧៩ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,៥៦ % |
៥. | អនុបាតគំលាតចំណេញដុល | ៣៣,៨៨ % |
៦. | អនុបាតគំលាតចំណេញភាព | ២៦,៥២ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៨៣,០៨ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៣ ឆ្នំា ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១. របាយការណ៍ប្រចាំត្រីមាសទី៣_ឆ្នាំ២០១៩