របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៩
ក្នុងត្រីមាសទី ១ ឆ្នំា ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦៩.៦១១.៨២៨.០០០ រៀល កើនជាងក្នុងត្រីមាសទី ១ ឆ្នំា ២០១៨ ចំនួន ១០.៣៤១.៣៧២.០០០ រៀល ស្មើនឹង ១៧.៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨.៦៤៦.០១៩.០០០ រៀល កើនឡើងចំនួន ១៨.២២៧.០៣០.០០០ រៀល ស្មើនឹង ១៩០,២៤% ។ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២២.៨៧១.៧០២.០០០ រៀល ថយចុះចំនួន ៥.៣១៨.៧៨៦.០០០ រៀល ស្មើនឹង ០,៤០% និងមូលធនសរុប មានចំនួន ៦៦៥.៨៣៥.៤៥៣.០០០ រៀល កើនឡើងចំនួន ៨.៦៤៦.០១៩.០០០ រៀល ស្មើនឹង ១,៣២% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ៣,៩៣ ដង |
២. | អនុបាតចរន្តលឿន | ៣,៧៤ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៦៥ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៣០ % |
៥. | អនុបាតគំលាតចំណេញដុល | ១៦,៥១ % |
៦. | អនុបាតគំលាតចំណេញភាព | ១២,៤២ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១០០,៨០ រៀល |
៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ១ ឆ្នំា ២០១៨ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១- របាយការណ៏ប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៩ (ភាសាខ្មែរ)
២- របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៩ (ភាសាអង់គ្លេស)