របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នំា ២០១៨
ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧៥.៤៤១.៣១៩.០០០ រៀល កើនជាងក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ ចំនួន ១២.៥៩៨.៣១៩.០០០ រៀល ស្មើនឹង ២០.០៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២.៧៤៤.២១៤.០០០ រៀល កើនឡើងចំនួន ១.១១៩.៩៤៧.០០០ រៀល ស្មើនឹង ៩,៦៣% ។ សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៧៥.៥៧៥.៦៤៥.០០០ រៀល កើនចំនួន ៤៨.១៧៧.៨១០.០០០ រៀល ស្មើនឹង ២១,១៩% បើធៀបនឹងរយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤២.២៦៣.១៧២.០០០ រៀល កើនឡើងចំនួន ១៧.១២៣.៨៥៦.០០០ រៀល ស្មើនឹង ៦៨,១២% បើធៀបនឹងរយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ ។ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២៨.១៩០.៤៨៨.០០០ រៀល កើនឡើង ចំនួន ៤៧.៦៨០.៤៥០.០០០ រៀល ស្មើនឹង ៣,៧២% និងមូលធនសរុប មានចំនួន ៦៧០.៤១១.៨៣៤.០០០ រៀល កើនឡើងចំនួន ២៣.៨០១.២៨០.០០០ រៀល ស្មើនឹង ៣,៦៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៣៣ ដង
២-អនុបាតចរន្តលឿន: ៣,១៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៩៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៩០%
៥-អនុបាតគំលាតចំណេញដុល: ២៥,៥៣%
៦-អនុបាតគំលាតចំណេញភាព: ១៦,៨៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៤៨,៥៨ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង៖
១. របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៨
២. Fourth quarterly report of PAS in 2018