ការដឹកជញ្ជូនតាមផ្លូវដែក

នៅ​ឆ្នាំ ២០១២ ផ្លូវដែក​ប៉ែក​ខាងត្បូង​របស់​កម្ពុជា​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ឡើងវិញ​ពី​ក្រុងភ្នំពេញ​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ។ ដើម្បី​លើកស្ទួយ​ការ...

ការដឹកជញ្ជូនតាមផ្លូវដែក

     នៅ​ឆ្នាំ ២០១២ ផ្លូវដែក​ប៉ែក​ខាងត្បូង​របស់​កម្ពុជា​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ឡើងវិញ​ពី​ក្រុងភ្នំពេញ​ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ ។ ដើម្បី​លើកស្ទួយ​ការដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ឋភាព ព្រមទាំង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បណ្តាញ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Royal Railways (Cambodia) Co.,Ltd បង្កើត​ប្រព័ន្ឋ​ផ្លូវ​ដែក​និង​ទីលាន​ផ្ទុកទំនិញ​កុងតេន័រ​ក្នុង​បរិវេណ​កំពង់ផែ​ដើម្បី​អោយ​អតិថិជន​ឬ​ម្ចាស់​ទំនិញ​អាច​ដឹកជញ្ជូន​ទំនិញ​ទូទៅ ទំនិញ​កុងតេន័រ ពី​កំពង់ផែ​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ  ពី​ភ្នំពេញ​មក​កំពង់ផែ​ក្រុងព្រះសីហនុ​។ ជាក់ស្តែង​ក្នុង ឆ្នាំ​២០១៤ បរិមាណ​កុងតេន័រ ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់​ជាង ១៧.០០០TEUs ហើយ​ឆ្នាំ​មុន​នេះ​បរិមាណ​មានការ កើន​ឡើង​ជាង ២៩.០០០TEUs​ ។ ក្នុង​រយ​:​ពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ​បរិមាណ​ឆ្លងកាត់​បាន​កើនឡើង​៤០%​ធៀប​ទៅ​នឹង​រយ​:​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ។​

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក