ទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ Jim Jones ក្នុងគោលបំណងសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកំពង់ផែ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ Jim Jones ក្នុងគោលបំណងសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា ជាពិសេស ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ













ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            