កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣) ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ៣ រសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣) ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ទីសាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស និងលោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល និងគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក SASA Kenji អ្នកប្រឹក្សាជាន់ខ្ពស់ នៃក្រុមការងារដឹកជញ្ជូន នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ប្រចាំទីស្នាក់ការកណ្តាល JICA ក្នុងទីក្រុង តូក្យូ និងលោក KOICHI Miyake ប្រធានក្រុមការងារអ្នកជំនាញ JICA សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣)/10-08-2023 02.jpg)
/10-08-2023 03.jpg)
/10-08-2023 04.jpg)
/10-08-2023 06.jpg)
/10-08-2023 07.jpg)
/10-08-2023 08.jpg)
/10-08-2023 09.jpg)
/10-08-2023 10.jpg)
/10-08-2023 11.jpg)
/10-08-2023 12.jpg)
/10-08-2023 13.jpg)
/10-08-2023 14.jpg)
/10-08-2023 15.jpg)
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            