នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៦ ព្រឹក ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦៧ នាក់ (ស្រី ៨៨ នាក់) មាន ២៤ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៣៤៣ នាក់ (ស្រី ១៧៤ នាក់) មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (២៩៣ នាក់) និងស្វីស (១៨ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១០ យប់ នាថ្ងៃខែឆ្នាំដដែល
/26-04-2023 01.jpg)
/26-04-2023 02.jpg)
/26-04-2023 04.jpg)
/26-04-2023 05.jpg)
/26-04-2023 06.jpg)
/26-04-2023 07.jpg)
/26-04-2023 08.jpg)
/26-04-2023 09.jpg)
/26-04-2023 10.jpg)
/26-04-2023 11.jpg)
/26-04-2023 12.jpg)
/26-04-2023 13.jpg)
/26-04-2023 14.jpg)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            