នាវាទេសចរណ៍ ឈ្មោះ Seven Seas Explorer សញ្ជាតិ Marshall Island ដែលមានប្រវែងបណ្តោយ ២២៣,៧០ ម៉ែត្រ ប្រវែងទទឹង ៣១ ម៉ែត្រ ជម្រៅ -៧,២០ ម៉ែត្រ បានចូលចតនៅ កសស
កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៦ៈ៣០ នាទីព្រឹក ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Seven Seas Explorer សញ្ជាតិ Marshall Island ដែលមានប្រវែងបណ្តោយ ២២៣,៧០ ម៉ែត្រ ប្រវែងទទឹង ៣១ ម៉ែត្រ ជម្រៅ -៧,២០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៥៣៩ នាក់ (ស្រី ៣១៩ នាក់) មាន ៤១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦១៧ នាក់ (ស្រី ៣១៩ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមាន ៤០៤ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃខែឆ្នាំដដែល












ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            