ពិធីគោរពវិញ្ញាណក្ខន្ធឯកឧត្តម Phan Văn Khải អតីតជាសមាជិកនៃគណៈកម្មាធិការ នយោបាយមជ្ឈឹមបក្សកុម្មុុយនិស្តវៀតណាម
នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម Phan Văn Khải អតីតជាសមាជិកនៃគណៈកម្មាធិការ នយោបាយមជ្ឈឹមបក្សកុម្មុុយនិស្តវៀតណាម ហើយជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨ ។





 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            