ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា

នាវេលាម៉ោង ៩:៣០ ព្រឹក ថ្ងៃអង្គារ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ...

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា

កក្កដា ២២, 2026

នាវេលាម៉ោង ៩:៣០ ព្រឹក ថ្ងៃអង្គារ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងមន្រ្តីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំ កសស អមដំណើរដោយ ឯកឧ​ត្តម ហ៊ួត​ គីមឆា​ ​ កុងស៊ុល​កិត្តិយស​ និងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងឡុងបិច ​រដ្ឋ​កាលីហ្វ័រនីញ៉ា បានអញ្ជើញទស្សនកិច្ចតំបន់ពាណិជ្ជកម្មសេរីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ក្នុងគោលបំណងស្វែងយល់ពីប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរី (FTZ) អត្ថប្រយោជន៍នៃពន្ធគយ ប្រតិបត្តិការលើកដាក់ទំនិញ ប្រតិបត្តិការស្តុកឃ្លាំង ភស្តុភារកម្មតម្លៃបន្ថែម និងកាលានុវត្តន៍ពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក