19-Nov-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រី​មាសទី៣ ឆ្នាំ២០២៦

Sopheakការបង្ហាញព័ត៌មានសាជីវកម្ម
ចែករំលែក

នៅក្នុងត្រីមាសទី៣ ឆ្នំា២០២៦​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ចំណូលសរុបចំនួន ១៩៧.២៨២.១១៥.០០០ រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ​ឆ្នំា២០២៥ ចំនួន ២៧.៨២៦.៤៤៧.០០០ រៀល ស្មើនឹង ១៦,៤២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៤៧៩.៣១៩.០០០ រៀល ថយចុះចំនួន ៣៩.៩០៣.២៧១.០០០​​ រៀល ស្មើនឹង ៦០,១១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ។​  សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៧២.២៩៥.២៥៥.០០០ រៀល កើនឡើងចំនួន ១៤០.៧៣៦.៩៧៥.០០០ រៀល ស្មើនឹង ៣២,៦១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៤៥.០០៦.៣១៥.០០០ រៀល កើនឡើងចំនួន ៥០.៣៦៥.០៥៦.០០០ រៀល ស្មើនឹង ៥៣,២២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះដែរ ទ្រព្យសកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ២.៦៦៤.២៥៦.៦៥៩.០០០ រៀល កើនឡើងចំនួន ៣៧៤.៩៧៨.២៧៨.០០០ រៀល ស្មើនឹង ១៦,៣៨% និងមូលធនសរុប មានចំនួន ១.៣៥២.៦១៩.០២៦.០០០ រៀល កើនឡើងចំនួន ១២៧.៦១៧.៧២១.០០០ រៀល ស្មើនឹង ១០,៤២% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៥។​

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១.

អនុបាតចរន្ត

១,៧០ ដង

២.

អនុបាតចរន្តលឿន

១,៤៩ ដង

៣.

អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម

០,៩៩ %

៤.

អនុបាតចំណេញធៀបនឹងមូលធន

១,៩៦ %

៥.

អនុបាតគំលាតចំណេញដុល

៣៧,៤៦ %

៦.

អនុបាតគំលាតចំណេញភាព

១៣,៤២ %

៧.

អនុបាតលទ្ធភាពសងការប្រាក់

៣០៨,៧២ ដង

៨.

ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ

១៤,៦០ រៀល

 សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រី​មាសទី៣_ឆ្នាំ២០២៦.pdf

២. Third Quarterly Report 2026.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង