ពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃពុធ ៣ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ...

ពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

មិថុនា ១៩, 2026

ខេត្តកណ្តាល ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃពុធ ៣ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ជ្រា ពៅ លូ គឹមឈន់ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងផ្តល់នូវអគារសិក្សាចំនួន ២ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣៦ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្រោមការគ្រប់គ្រងដឹកនាំរបស់ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សពិការសតិបញ្ញា និងអូទីស្សឹមចំនួន ៣៥០ នាក់ (ស្រី ៧៧ នាក់) និងលោកគ្រូ អ្នកគ្រូ ចំនួន ១០៨ នាក់ (ស្រី ៥៨ នាក់)។ ចំនួនសរុប នៃសិស្សពិការ និងលោកគ្រូ អ្នកគ្រូ គឺមាន ៤៥៨ នាក់

 

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក