ការពន្យារពេលក្នុងការចេញផ្សាយរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) សូមជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ កសស នឹងសុំពន្យាពេលក្នុងការចេញផ្សាយរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ វិញ ដោយនៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២១ មានពិធីបុណ្យជាតិជាច្រើន ដែលត្រូវឈប់សម្រាក ជាច្រើនថ្ងៃ ក្នុងអំឡុងពេលរៀបចំរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១។ លើសពីនេះ ដោយសារបញ្ហាជំងឺ COVID-19 រីករាលដាលខ្លាំងឈានទៅដល់ការបិទខ្ទប់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលជាហេតុធ្វើឲ្យមានភាពលំបាកក្នុងការទំនាក់ទំនងការងាររវាង កសស និង សវនកម្មឯករាជ្យ ដូច្នេះធ្វើអោយមានការយឺតយ៉ាវក្នុងការផ្ដល់របាយការណ៍ត្រីមាសទី១ ឆ្នាំ២០១១ ។
អាស្រ័យដូចបានបដូនខាងលើ សូមវិនិយោគិន និងសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន ។
ចុច Link ខាងក្រោមដើម្បីចូលមើលរបាយការណ៍៖
1. ការពន្យារពេលក្នុងការចេញផ្សាយរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
2. The Delay in Releasing the 1st Quarterly Report in 2021 Of Sihanoukville Autonomous Port
អត្ថបទពាក់ព័ន្ធ

ការបង្ហាញព័ត៌មានទាន់ពេល(១២ វិច្ឆិកា ២០២៦) ទាក់ទងនឹង ចំណេញឬខាត(ទម្រង់ ង.១)

ការអញ្ជើញចូលរួមដេញថ្លៃ សម្រាប់ការងារសាងសង់គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មីកំពង់ផែក្រុងព្រះសីហនុ

