ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ស្តីពី គម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ១០ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពី គម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ជាមួយក្រុមសិក្សា នៃស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយ លោក KAWABE Ryoichi នាយក នៃក្រុមការងារដឹកជញ្ជូនទី ២ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖