ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃពុធ ១០ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ...

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃពុធ ១០ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., Ltd. ដឹកនាំដោយ លោក Stephen Pan និងក្រុមហ៊ុនអ្នកបញ្ជាទិញធំមកពីសហរដ្ឋអាមេរិក HARBOR FREIGHT ដឹកនាំដោយ លោកស្រី Leslie Hays អនុប្រធាន ទទួលបន្ទុកផ្នែក ភស្តុភារ និងការដឹកជញ្ជូនសកល ក្នុងគោលបំណងស្វែងយល់អំពី ប្រតិបត្តិការ អាជីវកម្ម និងការអភិវឌ្ឍរបស់ កសស ជាពិសេសការដឹកជញ្ជូនពី កសស ទៅកាន់ សហរដ្ឋអាមេរិក

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក