នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ -៦,៦៥ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៧ ព្រឹក ថ្ងៃសៅរ៍ ៦ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ -៦,៦៥ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៩ នាក់ (ស្រី ៩៤ នាក់) មាន ៥០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦៨ នាក់ (ស្រី ៤៥០ នាក់) មាន ១៨ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧ នាក់) កាណាដា (៦៣ នាក់) និងអង់គ្លេស (៤៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២ រសៀល នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣
/04-11-2023 01.jpg)
/04-11-2023 03.jpg)
/04-11-2023 04.jpg)
/04-11-2023 05.jpg)
/04-11-2023 06.jpg)
/04-11-2023 07.jpg)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖