ទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល, សក្តានុពល និង វឌ្ឍនភាពនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ ...

ទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល, សក្តានុពល និង វឌ្ឍនភាពនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ ប្រតិភូក្រសួងបរិស្ថានដែលដឹកនាំដោយ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និង អមដំណើរជាមួយអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ២៦រូប មកពី ១៤ ស្ថាប័នព័ត៌មាន ចុះមកទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយនូវសមិទ្ធផល, សក្តានុពល និង វឌ្ឍនភាពនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរៀបចំជារបាយការណ៍បូកសរុប សំរាប់មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តនាពេលខាងមុខនេះ។

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក