កិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅ សាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ក្រោមអធិបតីភាព ...

កិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

កក្កដា ០៦, 2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅ សាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។  កិច្ចប្រជុំពិភាក្សាការងារនេះ មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមបូឌា ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក និងគណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក