ដំណើរទស្សនកិច្ចសិក្សារបស់ និស្សិតសរុបចំនួន ៧០ នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តព្រះសីហនុ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃអង្គារ ៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុក រដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសិក្សារបស់ និស្សិតសរុបចំនួន ៧០ នាក់ ថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១ និងឆ្នាំទី២ ជំនាញគ្រប់គ្រងធនធានមនុស្ស និងជំនាញ នីតិសាស្ត្រ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តព្រះសីហនុ ដឹកនាំដោយ លោក មុិច វុត្ថា នាយករង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តព្រះសីហនុ ក្នុងគោលបំណង ស្វែងយល់ពីប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















