របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២២
ក្នុងត្រីមាសទី១ ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន ៩០.៣៨៣.០៥៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ៩.០៩១.៩៤១.០០០រៀល ស្មើនឹង១១,១៨% និងចំណេញសុទ្ធក្នុង ការិយបរិច្ឆេទចំនួន ៣៣.០៤១.៨៥៤.០០០រៀល ថយចុះចំនួន ៣.៧៦៣.៣៥២.០០០រៀល ស្មើនឹង ១០,២៣%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៨.៥២៤.៧៣៥.០០០រៀល កើនឡើងចំនួន ១.៣៧៥.០៦៥.០០០រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ៨១៦.៩៣៦.០១៣.០០០រៀល កើនឡើងចំនួន ៣៣.០៤១.៨៥៤.០០០រៀល ស្មើនឹង ៤,២២%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២១ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៣២ ដង |
| ២. | អនុបាតចរន្តលឿន | ២,០១ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,៣១ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៤,០៤ % |
| ៥. | អនុបាតគំលាតចំណេញដុល | ១៨,១៨ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៣៦,៥៦ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,១៦ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៨៥,២៣ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖