របាយការណ៍ត្រីមាសទី ១ ប្រចាំឆ្នាំ ២០២៣
ក្នុងត្រីមាសទី១ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន ៧៧.៦២៧.៤៤៥.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ១២.៧៥៥.៦០៩.០០០រៀល ស្មើនឹង ១៤,១១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៥.៩៧៧.៥២៤.០០០រៀល កើនឡើងចំនួន ៣២.៩៣៥.៦៧០.០០០រៀល ស្មើនឹង ៩៩,៦៨%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤៩៩.៥៩៧.៤១៥.០០០រៀល កើនឡើងចំនួន ៧៣.៤៥១.៨១៩.០០០រៀល ស្មើនឹង ៥,១៥% និងមូលធនសរុប មានចំនួន ៩២៩.៧៧៨.៤៧០.០០០រៀល កើនឡើងចំនួន ៦៥.៩៧៧.៥២៤.០០០រៀល ស្មើនឹង ៧,៦៤%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,៧១ ដង | 
| ២. | អនុបាតចរន្តលឿន | ២,៤១ ដង | 
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៤,៤០ % | 
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៧,១០ % | 
| ៥. | អនុបាតគំលាតចំណេញដុល | ១០៦,៩៩ % | 
| ៦. | អនុបាតគំលាតចំណេញភាព | ៨៤,៩៩ % | 
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៣៦,៧៦ ដង | 
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៧៦៩,២២ រៀល | 
សូមអានរបាយការណ៍ប្រចាំ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            