នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND
នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥,៤៣ ម៉ែត្រ ប្រវែងទទឹង ៣២,២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៦៩ នាក់ (ស្រី ១៤១ នាក់) មាន ៣៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,០០៩ នាក់ (ស្រី ១,០៧២ នាក់) មាន ៥០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦១៤ នាក់) អូស្ត្រាលី (៤២៩ នាក់) និងកាណាដា (១៧៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទីយប់នៅថ្ងៃដដែល
/27-12-2024 01.jpg)
/27-12-2024 02.jpg)
/27-12-2024 04.jpg)
/27-12-2024 05.jpg)
/27-12-2024 06.jpg)
/27-12-2024 07.jpg)
/27-12-2024 09.jpg)
/27-12-2024 10.jpg)
/27-12-2024 11.jpg)
/27-12-2024 12.jpg)
/27-12-2024 13.jpg)
/27-12-2024 14.jpg)
/27-12-2024 15.jpg)
/27-12-2024 17.jpg)
/27-12-2024 18.jpg)
/27-12-2024 19.jpg)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖