កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំតូច កសស ជាមួយលោក Ujiie ប្រធានក្រុមសិក្សា JICA Advisor of Enhancement and Promotion of SPSEZ
នាម៉ោង ១០ ព្រឹក ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២, ឯកឧត្តម លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស), និង មន្ត្រីក្រោមឱវាទ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ Zoom នៅសាលប្រជុំតូច កសស ជាមួយលោក Ujiie ប្រធានក្រុមសិក្សា JICA Advisor of Enhancement and Promotion of SPSEZ ដើម្បីពិភាក្សាទៅលើ ឧបករណ៍ក្នុងការផ្សព្វផ្សាយ ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស និង ការអនុវត្តគម្រោងសាកល្បង កំពង់ផែសេរី (Free Port)។





ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            