កិច្ចពិភាក្សាស្វែងយល់ដើម្បីរៀបចំផែនការមេសម្រាប់ការដឹកជញ្ជូនគ្រប់វិស័យ
នាវាលាម៉ោង ១០:៤៥ នាទីព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម និងថ្នាក់ដឹកនាំ បានអនុញ្ញាតអោយលោកស្រី SHE XIANGYUN, នាយកក្រុមហ៊ុន China International Engineering Consultants Corporation Co., Ltd និងមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលជួបពិភាក្សាស្វែងយល់ដើម្បីរៀបចំផែនការមេសម្រាប់ការដឹកជញ្ជូនគ្រប់វិស័យ "Master Plan for Intermodal Transport" សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។






 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            