ដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖  នាថ្ងៃអាទិត្យ ៥ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ...

ដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖  នាថ្ងៃអាទិត្យ ៥ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងគោលបំណងស្វែងយល់ពី លំហូរប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។  នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត TANAKA Akihiko បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ដែល កសស បានសម្រេចបាន ជាពិសេស ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការរបស់ កសស ជាមួយនឹង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍ កសស។  បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត TANAKA Akihiko បានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA នឹងបន្តឧបត្ថម្ភ និងគាំទ្រ ក្នុងកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែមេ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែសម្រាប់តំបន់មេគង្គ និងលើសពីនេះ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក