របាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នាំ ២០២៥

នុងត្រីមាសទី២ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបមានចំនួន ១៤៧.៣២១.០៤៧.០០០ រៀល កើនឡើង ៣២.៨០៧.២៨៦.០០០ រៀល ស្មើនឹង ២៨,៦៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧.៧៥០.៨០៤.០០០ រៀល ថយចុះ ២០.០៤១.២៣៣.០០០ រៀល ស្មើនឹង ៥៣,០៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ ...

របាយការណ៍​​ប្រចាំ​ត្រីមាសទី២ ឆ្នាំ ២០២៥

្នុងត្រីមាសទី២ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបមានចំនួន ១៤៧.៣២១.០៤៧.០០០ រៀល កើនឡើង ៣២.៨០៧.២៨៦.០០០ រៀល ស្មើនឹង ២៨,៦៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៧.៧៥០.៨០៤.០០០ រៀល ថយចុះ ២០.០៤១.២៣៣.០០០ រៀល ស្មើនឹង ៥៣,០៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៤ ។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦២.១០២.៦១២.០០០ រៀល កើនឡើង ៥០.២២៤.៤៣២.០០០ រៀល ស្មើនឹង ២៣,៧០% បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៨.២៥៨.៦៦៨.០០០រៀល ថយចុះ ៤២.៨២៩.១៤៦.០០០ រៀល ស្មើនឹង ៦០,២៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៩៦៥.២៩០.៨៩៩.០០០ រៀល កើនឡើង ១៩១.៩៦៦.២៨២.០០០ រៀល ស្មើនឹង ១០,៨៣% និងមូលធនសរុបមានចំនួន ១.០៨១.២៨១.០២៩.០០០ រៀល កើនឡើង ១១.៣៧៩.២៥៣.០០០ រៀល ស្មើនឹង ១,០៦%

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ១,៧១ ដង
២. អនុបាតចរន្តលឿន ១,៤៩ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៩០ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១,៦៤ %
៥. អនុបាតគំលាតចំណេញដុល ៣០,៧៤ %
៦. អនុបាតគំលាតចំណេញភាព ១២,០៥ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១៤,៧៦ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២០៦,៩៥ រៀល

 សូម​អាន​របាយការណ៍​ត្រីមាសទី២ ឆ្នាំ២០២៥ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. Second Quarterly Report 2025.pdf

២. របាយការណ៍ប្រចាំត្រីមាសទី២_ឆ្នាំ២០២៥.pdf

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក