នាវាទេសចរណ៍ចំនួន ០២ គ្រឿង ឈ្មោះ Marella Discovery និង​ឈ្មោះ Norwegian Jewel បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ចំនួន ០២ គ្រឿង ឈ្មោះ Marella Discovery និង​ឈ្មោះ Norwegian Jewel បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

March 09, 2019

វេលាម៉ោង ៨:០០ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ១. ឈ្មោះ Marella Discovery ជានាវាទី ២០ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ១.៧៨៣ នាក់ (ស្រី ៩១០ នាក់) និងនាវិកចំនួន ៧៦៣ នាក់ (ស្រី ១៣៧ នាក់) ហើយ​នាវា​នេះ​នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ២០:០០ ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម និង ២. ឈ្មោះ Norwegian Jewel ជានាវាទី ២១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ២.៣៥៥ នាក់ (ស្រី ១.២៨១ នាក់) និងនាវិកចំនួន ១.០៥៦ នាក់ (ស្រី ២៥១ នាក់) ហើយ​នាវានេះ​នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ២១:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries