នាវាទេសចរណ៍ ១. ឈ្មោះ SILVER SHADOW និង ២. ឈ្មោះ NAUTICA បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ ១. ឈ្មោះ SILVER SHADOW និង ២. ឈ្មោះ NAUTICA បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

February 25, 2019

វេលាម៉ោង ៨:០០ ព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ១. ឈ្មោះ SILVER SHADOW ជានាវាទី ១៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ៣៤៩ នាក់ (ស្រី ១៨៥ នាក់) និងនាវិកចំនួន ២៩៣ នាក់ (ស្រី ៦២ នាក់) ហើយ​នាវា​នេះ​នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ២០:០០ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម និង ២. ឈ្មោះ NAUTICA ជានាវាទី ១៨ មកពីកំពង់ផែ Bangkok ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ៥៦២ នាក់ (ស្រី ២៦៨ នាក់) និងនាវិកចំនួន ៤០៧ នាក់ (ស្រី ៨៧ នាក់) ហើយ​នាវានេះ​នឹង​ចាក​ចេញ​ពី​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ២២:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries