២.នាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

២.នាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

January 25, 2018

នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង (១)-ឈ្មោះ Costa Victoria ជានាវាទី ០៥ មកពីកំពង់ផែ Laem Chabang និង (២)-ឈ្មោះ Nautica ដែលជានាវាទី ០៦។ មកពីកំពង់ផែ Koh Samui បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវា Costa Victoria មានផ្ទុកអ្នកដំណើរចំនួន ១.៨៩២ នាក់ (ស្រី ១.០០៨ នាក់) និងនាវិកចំនួន ៧៩១ (ស្រី ១៣៥ នាក់) ឯនាវា Nautica មានផ្ទុកអ្នកដំណើរចំនួន ៦៦០ នាក់ (ស្រី ៣០៨ នាក់) និងនាវិកចំនួន ៣៩១ នាក់ (ស្រី ៨៣ នាក់) ហើយនាវាទេសចរណ៍ទាំងពីរគ្រឿងនេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២២:០០ ថ្ងៃដដែល ដោយនាវា (១)-ឈ្មោះ Costa Victoria ឆ្ពោះទៅកាន់កំពង់ផែប្រទេសសឹង្ហបូរី និងនាវា (២)-ឈ្មោះ Nautica ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។

Trusted network

PAS’s Business Partners

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries