កិច្ចប្រជុំបញ្ចប់នៃការត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
នាវេលាម៉ោង ៩:៣០ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានរៀបចំកិច្ចប្រជុំបញ្ចប់នៃការត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដែលនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។



 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            